ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។

កិច្ចប្រជុំនេះ ធ្វើនៅទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម(Zoom) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ, អនុប្រធានសេនាធិការ , ប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីនគរបាលមួយចំនួន៕










Powered by Blogger.