ក្រសួងព័ត៌មានបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន»

អត្ថបទ៖ ថោង វណ្ណា

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២, say no to fake news phasse II » ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ដែលពិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន។

យុទ្ធនាការនេះចាប់ផ្តើមជាផ្លូវការ ដោយចេញពីរាជធានីភ្នំពេញ នៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដោយជួបជុំជាមួយសិស្សានុសិស្សចំនួន ២៥០០ នាក់ ដើម្បីបើកយុទ្ធនាការដ៏មានសារៈសំខាន់នេះ ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់យុវវ័យ សំដៅពង្រឹងភាពធន់របស់ពួកគេក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។

ដោយកត់សម្គាល់ឃើញថា បច្ចុប្បន្នក្នុងសម័យឌីជីថលនេះយុវវ័យមានការប្រឈមខ្លាំងជាមួយការប្រើប្រាស់បច្ចេកវិទ្យាដែលមិនបម្រើឱ្យផលប្រយោជន៍វិជ្ជមាន ប្រសិនបើមិនមានការអប់រំណែនាំ និងពង្រឹងផ្នែកអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទេនោះ។

ដូច្នេះហើយ ទើបក្រសួងព័ត៌មានបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌ក្លែងក្លាយ ជំហានទី២, say fake news phasse II» ដោយលើកយកប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌ និងប្រព័ន្ធផ្សព្វផ្សាយ និងសុវត្ថិភាពព័ត៌មាន» ដើម្បីឱ្យយុវវ័យមានការយល់ដឹងកាន់តែច្បាស់អំពីព័ត៌មានក្លែងក្លាយ និងចូលរួមប្រយុទ្ធប្រឆាំង ឬកម្ចាត់ព័ត៌មានក្លែងក្លាយ និងរួមគ្នាពង្រឹងការយល់ដឹងផ្នែកព័ត៌មាន នឹងប្រព័ន្ធផ្សព្វផ្សាយ៕










Powered by Blogger.