កម្ពុជា មិនបានបណ្តេញ ជនជាតិអាហ្វ្រិក ផុតកំណត់ឱ្យចាក់ចេញ មុនថ្ងៃ៣១ ឧសភាទេ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានច្រានចោលការផ្សាយថា «កម្ពុជាសម្រេចឱ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦» ជារឿងមិនពិត។
យោងតាមសេចក្ដីបំភ្លឺ បានឱ្យដឹងថា
អគ្គនាយកដ្ឋានបានពិនិត្យឃើញថា កាលពីពេលថ្មីៗនេះ គេហទំព័រ មួយចំនួនដែលមានអាសយដ្ឋាន https://campaigneronline.com និង https://www.newsghana.com បាន ធ្វើការផ្សព្វផ្សាយនូវព័ត៌មានជាភាសាអង់គ្លេសថា "Cambodia
Orders Africans with Expired Immigration Waivers to Leave by May 31, 2026” (កម្ពុជា សម្រេចឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១
ខែឧសភា ឆ្នាំ២០២៦)។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ
នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ថា
ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រទាំងនោះ គឺពុំមែនជាព័ត៌មានពិតឡើយ៕



Post a Comment