ត្រាំ ប្រកាសថានឹងបញ្ជូនកងទ័ពអាមេរិក ៥០០០នាក់ ទៅប៉ូឡូញ
វ៉ាស៊ីនតោន៖ ក្រោយមានភាពស្រពេចស្រពិលជាច្រើនថ្ងៃមកនេះ នៅទីបំផុតទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកនឹងបញ្ជូនកងទ័ពអាមេរិក ៥០០០នាក់ ទៅកាន់ប៉ូឡូញ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកបានអះអាងថាគម្រោងដាក់ពង្រាយកងទ័ពនេះត្រូវបានលុបចោល ខណៈអឺរ៉ុបកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងដើម្បីការពារខ្លួនឯង។
លោក ត្រាំ
បានឱ្យដឹងថាការសម្រេចចិត្តរបស់លោកធ្វើឡើងដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីប៉ូឡូញ
លោក Karol
Nawrocki។ ក្នុងការបង្ហោះមួយលើ បណ្ដាញទំនាក់ទំនងសង្គម Truth
Social កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ត្រាំ
បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែម
៥០០០នាក់ទៅកាន់ប៉ូឡូញ»។
លោក
ត្រាំមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតបន្ថែមទេ
ប៉ុន្តែការអត្ថាធិប្បាយរបស់លោកហាក់ចង់សំដៅលើគម្រោងដាក់ពង្រាយកងទ័ពអាមេរិកច្រើនពាន់នាក់ទៅកាន់ប៉ូឡូញដែលបានស្ថិតក្នុង
ភាពស្រពេចស្រពិលជាច្រើនថ្ងៃមកនេះ។ កាលពីសប្ដាហ៍មុន
ក្រុមមន្ត្រីអាមេរិកបាននិយាយថាគម្រោងដាក់ពង្រាយកងទ័ពអាមេរិក ៤០០០នាក់
ទៅកាន់ប៉ូឡូញត្រូវបានលុបចោលដែលជា ការសម្រេចចិត្តចុងក្រោយបំផុតមួយរបស់រដ្ឋបាលលោក
ត្រាំ ក្នុងការការកាត់បន្ថយចំនួនកងទ័ពអាមេរិក និងផ្ដល់មេរៀនទៅកាន់សម្ព័ន្ធមិត្ត NATO
ដែលមិនបានគាំទ្ររូបលោកក្នុងសង្រ្គាម ជាមួយអ៉ីរ៉ង់។
ក្រោយមកទៀត ទើបអនុប្រធានាធិបតីអាមេរិក លោក JD
Vance កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះបាននិយាយថាគម្រោងដាក់ពង្រាយកងទ័ពអាមេរិក
៤០០០នាក់ ត្រូវបានពន្យារពេល មិនមែនលុបចោលនោះទេ ជាមួយការបន្ថែមថាលោក
ត្រាំមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ យ៉ាងណាក៏ដោយ លោក JD
Vance បានបន្ថែមថាទៀតថាអឺរ៉ុបគួរតែ
ពឹងលើដៃទាំងគូរបស់ខ្លួនដើម្បីការពារខ្លួនឯង ខណៈលោក ត្រាំ
បន្តការជំរុញរបស់លោកឱ្យសម្ព័ន្ធមិត្តអឺរ៉ុបទទួលបន្ទុកច្រើនជាងមុន
ក្នុងការការពារខ្លួនឯង។
លោក ត្រាំ ត្រូវបានគេមើលឃើញថាហាក់ដូចជាបានតាំងចិត្តដើម្បីដាក់ទោសលើសម្ព័ន្ធមិត្តដែលមិនបាន
ឬបរាជ័យក្នុងការគាំទ្ររូបលោកក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ និងការបើក ច្រកសមុទ្រ Hormuz
ឡើងវិញ។ មន្ទីរបញ្ចកោណបានប្រកាសថាកាលពីដើមខែឧសភាថា
ទីក្រុងវ៉ាស៊ីនតោននឹងដកកងទ័ពអាមេរិក ៥០០០នាក់ចេញពីអាល្លឺម៉ង់ បន្ទាប់ពីលោកអធិការបតី
Friedrich Merz បាននិយាយថាអ៊ីរ៉ង់កំពុងបំបាក់មុខសហរដ្ឋអាមេរិកក្នុងកិច្ចចរចា៕ (AFP)

Post a Comment