គីម ជុងអ៊ុន អំពាវនាវឱ្យពង្រឹងយោធានៅសមរភូមិមុខ ដើម្បីកំញើញទប់ស្កាត់សង្រ្គាម
សេអ៊ូល៖ នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក គីម ជុងអ៊ុន បាននិយាយថា គម្រោងដើម្បីពង្រឹងអង្គភាពយោធាជួរមុខនៅតាមបណ្ដោយព្រំដែនជាប់ជាមួយកូរ៉េខាងត្បូង ព្រមទាំងអង្គភាពសំខាន់ៗដទៃទៀត គឺជាគន្លឹះដ៏សំខាន់ក្នុងការកំញើញទប់ស្កាត់ សង្រ្គាម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA
បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
ធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ
នៅឯកិច្ចប្រជុំមួយជាក្រុមមេបញ្ជាការមកពីកងពលតូចធំទាំងអស់របស់ កងទ័ពកូរ៉េខាងជើង។
បើតាម KCNA លោក គីម
បានអំពាវនាវឱ្យមានកែសម្រួលប្រព័ន្ធបណ្ដុះបណ្ដាលឱ្យកាន់តែល្អប្រសើរឡើង
និងពង្រីកការធ្វើសមយុទ្ធដើម្បីឆ្លុះបញ្ចាំងពី ការកែប្រែនៅក្នុងសង្រ្គាមសម័យទំនើប
និងការអភិវឌ្ឍរបស់យោធាកូរ៉េខាងជើង។ លោក គីម
ក៏បានបញ្ជាក់ដែរថាគម្រោងដែលត្រូវបានគ្រោងទុក គួរតែធ្វើបច្ចុប្បន្នភាពឡើងវិញនូវគោលគំនិតនៃការធ្វើប្រតិបត្តិការឱ្យស្របទៅតាមការធ្វើទំនើបកម្ម
យ៉ាងលឿនរហ័សនៃយោធា និងបរិក្ខារបច្ចេកទេស
ហើយដាក់ឱ្យអនុវត្តគោលគំនិតទាំងនោះសម្រាប់ការបណ្ដុះបណ្ដាលអង្គភាពប្រយុទ្ធ។ តាម KCNA
លោក គីម បានសង្កត់ធ្ងន់ពីមនោគមន៍វិជ្ជានៃភាពស្មោះត្រង់
និងការបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះ «សត្រូវចម្បង»
ជាពាក្យមួយដែលកូរ៉េខាងជើងចង់សំដៅលើ កូរ៉េខាងត្បូង៕ (Reuters)

Post a Comment