មីយ៉ាន់ម៉ា ស្នើដាក់ទោសប្រហារជីវិត សម្រាប់បទល្មើសធ្ងន់ធ្ងរពាក់ព័ន្ធការឆបោកតាមបច្ចេកវិទ្យា
ណៃពិដោ៖ ប្រទេសមីយ៉ាន់ម៉ា បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយស្នើឱ្យមានការកាត់ទោសប្រហារជីវិត សម្រាប់អ្នកដែលឃុំឃាំង ឬបង្ខិតបង្ខំជនរងគ្រោះដោយហិង្សា ឱ្យធ្វើការក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ (online scam)។
បណ្តុំស្កេមអនឡាញ
បានរីកដុះដាលក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតលើអ្នកប្រើប្រាស់អ៊ីនធឺណេត
នៅទូទាំងពិភពលោក តាមរយៈរូបភាពវិនិយោគលើរូបិយប័ណ្ណគ្រីបតូ (cryptocurrency)
និងការបង្កើតទំនាក់ទំនងស្នេហា។ មានជនបរទេសចំណាកស្រុករាប់សិបនាក់
ត្រូវបានរាយការណ៍ថា ត្រូវគេជួញដូរទៅកាន់ទីតាំងនានា ក្នុងប្រទេសមីយ៉ាន់ម៉ា
ហើយរងការធ្វើទារុណកម្មពីពួកស្កេមអនឡាញ។
សេចក្តីព្រាងច្បាប់ថ្មីនឹងអនុញ្ញាតឱ្យមានការផ្តន្ទាទោសប្រហារជីវិត
សម្រាប់អំពើហិង្សា ការធ្វើទារុណកម្ម ការចាប់ខ្លួន និងការឃុំឃាំងដោយខុសច្បាប់
ឬប្រព្រឹត្តិអំពើឃោរឃៅប្រឆាំងមនុស្សម្នាក់ទៀត ដើម្បីបង្ខំពួកគេឱ្យប្រព្រឹត្តការឆបោកតាមអនឡាញ។
ច្បាប់ «Anti-Online Scam
Bill» ក៏រួមបញ្ចូលផងដែរនូវការផ្តន្ទាទោសអតិបរមាមួយជីវិត
នៅក្នុងពន្ធនាគារ សម្រាប់អ្នកដែលបើកទីតាំងប្រព្រឹត្តស្កេមអនឡាញ
និងពួកឆបោករូបិយប័ណ្ណគ្រីបតូ។ សភាគាំទ្រដោយយោធារបស់ មីយ៉ាន់ម៉ា គ្រោងបើកសម័យប្រជុំរបស់ខ្លួន
ក្នុងសប្តាហ៍ដំបូងនៃខែមិថុនា៕ (AFP)

Post a Comment