៤ខែ ដំបូងឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៥លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
តាមរបាយការណ៍នេះ
បានបញ្ជាក់ថា ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ភ្ញៀវដែលបាទិញ
សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៣២២ ០០៤ ធ្លាក់ចុះ៣២.១៨%
និងទទួលបានចំណូល ១៥ ៤៩៧ ៣៣៨ ធ្លាក់ចុះ៣០.២២%។
ក្នុងរយៈពេល៤ខែនេះ
គ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់ មូលនិធិគន្ធបុប្ផាប្រមាណ ៦៤៤ ០០៨ដុល្លារ៕


Post a Comment