អភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវជាថ្មីម្ដងទៀតដល់ជនខិលខូចមួយចំនួនតូចដែលនៅបន្តប្រព្រឹត្តបទល្មើសនេសាទសូមឱ្យឈប់ជាបន្ទាន់ដើម្បីរួចផុតពីទណ្ឌកម្មផ្លូវច្បាប់!

អត្ថបទ : ដេង ម៉ាវីន

ខេត្តស្ទឹងត្រែង៖កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ អមដំណើរដោយ អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ រួមនិងអភិបាលក្រុង/ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ បានជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនឆ្មាំទន្លេអភិរក្សសត្វផ្សោត .ក្រុមអភិរក្សត្រីមេពូជ និងគណៈកម្មការសហគមន៍នេសាទ នៅឃុំស្រែក្រសាំងនៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ក្នុងពិធីសំណេះសំណាលលោកផងដែរ លោក ទុំ នីរ៉ូ
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បាទមានប្រសាសន៍ថា ការអភិរក្សសត្វផ្សោតទឹកសាប គឺបានប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ ដោយកាលពីឆ្នាំ2025 ពុំមានសត្វផ្សោតស្លាប់មួយក្បាលទេ ក្នុងនោះថែមទាំងកើតបានពីរក្បាលបន្ថែមទៀតផងដែរ ។

លោកប្រធានមន្ទីរកសិកម្មបានបន្តថា បច្ចុប្បន្ននេះសត្វផ្សោតនៅខេត្តស្ទឹងត្រែងមានចំនួនចន្លោះប្រមាណពី២៨ ទៅ៣២
ក្បាលដែលបាននឹងកំពុងរស់នៅក្នុងអន្លង់ទាំងបី នៅស្រុកសៀមបូក។ ក្នុងនោះរួមមានៈអន្លង់ត្បូងខ្លា អន្លង់កោះសន្ទក់ និងអន្លង់កោះកូនសត្វ ។

រួមជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍សំណេះសំណាល និងថែមទាំងបានបញ្ជាក់សារជាថ្មីដល់ក្រុមឆ្មាំទន្លេ និងក្រុមសហគមន៍អភិរក្សត្រីមេពូជថា. រដ្ឋបាលខេត្ត និងមន្ទីរ ក្រុង/ស្រុក កងកម្លាំងប្រើអាវុធដែលពាក់ព័ន្ធ និងបន្តគាំទ្រពេញទំហឹងចំពោះបេសកកម្មដើម្បីអភិរក្សថែរក្សានៅធនធានជលផលរបស់យើងទាំងអស់គ្នានេះឲ្យឋិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ។

សារជាថ្មីម្ដងទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវ
នាវផងដែរដល់ជនខិលខូចមួយចំនួនតូច ដែលបាននឹងកំពុងតែប្រព្រឹត្តអំពើល្មើសច្បាប់ ដូចជាឆក់ត្រីជាដើមនេះ គឺសុំឲ្យឈប់ជាបន្ទាន់ ដើម្បីរួចផុតពីទណ្ឌកម្មផ្លូវច្បាប់ ហើយចំពោះករណីនូវតែបន្តប្រព្រឹត្តនោះ សមត្ថកិច្ចជំនាញ នឹងបន្តបង្ក្រាបដោយគ្មានការលើកលែងឡើយ ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីសំណេះសំណាលនេះដែរ 
ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនៅសំសម្ភារៈមួយចំ
នួន ដើម្បីផ្ដល់ជូនដល់កម្លាំងអភិរក្សក្នុងការល្បាតរួម
មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីបន្តបេសកកម្មនេះឲ្យបានជោគជ័យ ៕




















Powered by Blogger.