លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

ខេត្តក្រចេះ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង-ស្រុក លោកមេបញ្ជាការវរការពារព្រំដែន៦១៩ និងលោកប្រធានច្រកទ្វារទ្វេភាគីជ័យឃ្លាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន រួមនិងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនៅទូទាំងខេត្ត៕










Powered by Blogger.