ជប៉ុនផ្តល់ជំនួយប្រមាណ ៨លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ចំនួន ១,១៨៩ លានយ៉េន (ប្រមាណ ៨លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ «គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម»

ពិធីចុះហត្ថលេខា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានធ្វើឡើងនៅក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា៕






 

Powered by Blogger.