លោក កឹម សុខា ទទួលការលើកលែងទោសដាក់ពន្ធនាគារ ប៉ុន្តែត្រូវបានដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតជាស្ថាពរ និងហាមចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំ

រាជធានីភ្នំពេញ÷នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពី លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ, ព្រះអង្គម្ចាស់ ឧត្តមសេនីយ៍ត្រី នរោត្តម ចារូច័ក្រ អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោក ជា ពិសី អភិបាលខណ្ឌទួលគោក, លោកវរសេនីយ៍ទោ អ៊ូ ពៅ អធិការរងនគរបាលខណ្ឌទួលគោក បានចុះអនុវត្តព្រះរាជក្រឹត្យការលើកលែងទោស លោក កឹម សុខា ដែលមានអាស័យដកធានផ្ទះលេខ៩៧ ផ្លូវ៣១៣ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕





Powered by Blogger.