អគ្គនាយកដ្ឋានជលផល ប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា
ភ្នំពេញ៖ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប។
ក្នុងសេចក្ដីប្រកាសព័ត៌មានពីការបិទរដូវនេសាទ
អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ដូចខាងក្រោម៖
- ចាប់ពីថ្ងៃទី១
ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន
បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ
ត្បូងឃ្មុំ
កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល
ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ
- ចាប់ពីថ្ងៃទី១
ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ
និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល
ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។
នៅក្នុងរយៈពេលបិទនេសាទនេះ
អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទខ្នាតតូច ស្របតាម
បទប្បញ្ញត្តិច្បាប់ស្តីពីជលផល។
ទទួលបានសេចក្តីជូនដំណឹងនេះ
សូមសាធារណជន និងអ្នកនេសាទទាំងអស់មេត្តាជ្រាប
និងចូលរួមសហការអនុវត្តដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្ស
សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕


Post a Comment