ឧកញ៉ា គិត ស៊ូឡា នាំយកថវិកាបរិច្ចាគ ១,៥៥៥,៥៥៥ដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៦
ភ្នំពេញ៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ដែលជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បាននាំយកនូវថវិកា ចំនួន ១,៥៥៥,៥៥៥ ដុល្លារអាមេរិក (មួយលានប្រាំសែនប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ »។
ពិធីប្រគល់
និងទទួលនេះ មានការអញ្ជើញជាអធិបតីភាពរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា
និងមានការចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវឧកញ៉ា ម៉ៅ ចំណាន គិត
ម៉េង ព្រមទាំងថ្នាក់ដឹកនាំធនាគារវីង និងក្រុមហ៊ុន រ៉ូយ៉ាល់
គ្រុបជាច្រើនរូបទៀតផងដែរ៕


Post a Comment