លីបង់ទទូចឱ្យអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហារ ខណៈអ្នកស្លាប់បន្តកើនឡើង
បេរូត៖ ប្រធានាធិបតីលីបង់ បានអំពាវនាវយ៉ាងទទូចឱ្យសហរដ្ឋអាមេរិក ដាក់សម្ពាធទៅលើប្រទេសអ៊ីស្រាអែល ដើម្បីបញ្ឈប់ការវាយប្រហារ និងការកម្ទេចផ្ទះសម្បែងនៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលចំនួនអ្នកស្លាប់កំពុងបន្តកើនឡើង។
ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថា មនុស្ស
៧៤នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលត្រឹមតែបីថ្ងៃចុងក្រោយនេះ
ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២,៨៦៩នាក់
ចាប់តាំងពីជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះឡើងវិញកាលពីថ្ងៃទី២
ខែមីនា។ ការប្រយុទ្ធគ្នានេះនៅតែបន្តយ៉ាងក្តៅគគុក ជាពិសេសនៅភាគខាងត្បូង
បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ធ្លាប់បានប្រកាសបទឈប់បាញ់កាលពីពាក់កណ្តាលខែមេសាក៏ដោយ។
បច្ចុប្បន្ន
កងទ័ពអ៊ីស្រាអែលកំពុងកាន់កាប់តំបន់ភាគខាងត្បូងប្រទេសលីបង់ ដោយអះអាងថាដើម្បីបង្កើត «តំបន់សុវត្ថិភាព» ការពារការវាយប្រហារពីក្រុមហេសបូឡា។
កន្លងមក ប្រទេសអ៊ីរ៉ង់ធ្លាប់បានបញ្ចូលលក្ខខណ្ឌធានាសន្តិសុខដល់លីបង់
ទៅក្នុងសំណើបញ្ចប់សង្គ្រាមតំបន់ឈូងសមុទ្ររបស់ខ្លួន ប៉ុន្តែសំណើនោះត្រូវបានលោក
ដូណាល់ ត្រាំ ច្រានចោលទាំងស្រុង៕ (Reuters)

Post a Comment