ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពជូនសម្ដេចតេជោ
ខេត្តកែប៖ នៅរសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពត កែប នាពេលឆាប់ៗខាងមុខនេះ នៅសាលប្រជុំបូកគោសាលាខេត្តកំពត។
កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដែលមានលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ ជាប្រធានគោលដៅ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានគោលដៅពាក់ព័ន្ធ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ឃុំ សង្កាត់អញ្ជើញចូលរួមផងដែរ។
បន្ទាប់ពីផ្សព្វផ្សាយផែនការ និងមតិចូលរួមយោបល់ពីបណ្តាប្រធានផែនរួចមក មានប្រសាសន៍ទៅកាន់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត បានណែនាំ និងដាក់ចេញផែនការមួយចំនួន ដោយផ្តោតសំខាន់ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ឱ្យបានល្អប្រសើរ តាមការរំពឹងទុក៕













Post a Comment