ឯកឧត្តម ម៉ៅ ធនិន ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងវេច​ខ្ចប់ស្ករសខុសច្បាប់លួច​ប្តូរ​សំបកពីបាវ​ថៃ ដាក់បាវវៀតណាម ដើម្បីបន្លំភ្នែកមហាជនលក់លើទីផ្សារ

ដោយ : ទ្រី ហៀន

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពត បាន​ដឹកនាំ​កម្លាំង​ចម្រុះរួម​មាន ស្នងការដ្ឋាន​នគរបាល​ខេត្ត, កងរាជអាវុធហត្ថ​ខេត្ត, សាខា​គយ​និង​រដ្ឋាករខេត្ត, សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.), មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត, អ​ជ្ញា​ធរ​ស្រុក និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បានចុះ​បង្ក្រាបទីតាំង​សិប្បកម្ម ៊វេច​ខ្ចប់ស្ករស​ខុសច្បាប់​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​បាន​រក​ឃើញ​ភស្តុ​តាងនៃ​សកម្មភាព​ល្មើសច្បាប់ ដោយ​ម្ចាស់​ទីតាំង​បាន​លួច​បន្លំ​ផ្លាស់​ប្តូរ​សំបកបាវ​ស្ករស​ដែល​មាន​អក្សរ​ថៃ (នាំចូលពីថៃ) មក​ច្រក​ប្តូរសំបកបាវ​ថ្មី ដែល​មាន​អក្សរ​វៀតណាម​ ដើដើម្បីបន្លំភ្នែក​សមត្ថកិច្ច និង​មហាជនដាក់លកើនៅ​លើ​ទីផ្សារ។ ក្នុងប្រតិបត្តិការនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បាន​ដាក់​បទបញ្ជាវិធានការ​ម៉ឺងម៉ាត់​បំផុត ដោយ​គ្មាន​ការ​លើកលែង​ឡើយ និងបាន​បង្គាប់​ឱ្យ​ម្ចាស់​សិប្បកម្មត្រូវ​ទូទាត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​គ្រប់​ចំនួន រួច​ធ្វើកំណត់ហេតុ​អនុញ្ញាត​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ដោយឡែកអ្នកដែលពាក់ព័ន្ធកម្លាំង​ជំនាញ​ចម្រុះ​បានហៅធ្វើកំណត់ហេតុបំភ្លឺ ដើម្បីបន្តធ្វើការស្រាវជ្រាវស្វែងរក​ម្ចាស់​ទីតាំង​ពិតប្រាកដ និង​អ្នក​ពាក់ព័ន្ធបន្ថែមទៀត ចាត់វិធានការ​បញ្ជូន​តាម​នីតិវិធី​ផ្លូវច្បាប់​ដោយ​គ្មាន​ការ​យោគយល់​ឡើយ ។

មហាជនបានធ្វើការរិះគន់ទៅដល់មន្ត្រីជំនាញដូចជា ស្ថាប័នគយនិងរដ្ឋាករ, ស្ថាប័ន (ក.ប.ប), នគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចថា អសមត្ថភាពដែលបណ្តោយឱ្យឈ្មួញនាំចូលស្ករសពីថៃតាមចិត្ត រហូតមានទាំងឃ្លាំងសម្រាប់វេចខ្ចប់ប្តូរសំបកបាវពីថៃ មកបាវវៀតណាម ប៉ុន្តែគ្មានការត្រួតពិនិត្យទាល់តែអភិបាលខេត្តដឹកមកកម្លាំងចុះបង្ក្រាប ទើបបែកសំបុក៕













Powered by Blogger.