រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងអភិបាលខេត្តរតនគិរី ចុះពិនិត្យជាក់ស្តែងទីតាំងគម្រោងសាងសង់អាកាសយាន្តដ្ឋានថ្មី
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៨
ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តឹក សាលី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងឯកឧត្តម ញ៉ែម
សំអឿន អភិបាលខេត្តរតនគិរី
បានអញ្ជើញចុះពិនិត្យជាក់ស្តែងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានថ្មី។
ក្រុមការងារខាងលើនេះ មានការចូលរួមពីអភិបាលរងខេត្ត. តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ.
អាជ្ញាធរស្រុកលំផាត់ ព្រមទាំងមានអ្នកជំនាញការបរទេសផងដែរ។
សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ
មានទីតាំងនៅស្រុកលំផាត់ ខេត្តរតនគិរី។ គម្រោងនេះ គ្រោងសាងសង់លើផ្ទៃដីជាង ១,៩០៥ ហិកតា ដើម្បីតភ្ជាប់ទេសចរណ៍ខេត្តភូមិភាគឦសាន
និងការដោះដូរពាណិជ្ជកម្មក្នុង និងក្រៅស្រុកផងដែរ។
ក្រោយបញ្ចប់ព្រលានយន្តហោះនេះ
ខេត្តភូមិភាគឦសានមួយនេះ នឹងអាចកើនចំនួនភ្ងៀវទេសចរ និងវិនិយោគិន ដែលកន្លងមក
កត្តារយៈចម្ងាយ ធ្វើឱ្យភ្ងៀវទេសចរ និងអ្នកវិនិយោគ ពុំសូវចាប់អារម្មណ៍
និងខេត្តនេះទេ។
ខេត្តភូមិភាគឦសាននេះ មានវិស័យសំខាន់ៗសម្រាប់ទាក់ទាញការវិនិយោគដូចជា៖
វិស័យធនធានរ៉ែ, វិស័យទេសចរ និងវិស័យកសិកម្ម៕








Post a Comment