ត្រាំ ផ្អាកគម្រោងវាយប្រហារអ៊ីរ៉ង់ លើទស្សនវិស័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាលោកបានផ្អាកគម្រោងវាយប្រហារមួយប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បញ្ជូនសំណើសន្តិភាពមួយឱ្យទីក្រុងវ៉ាស៊ីនតោន ខណៈឥលូវមានឱកាសល្អបំផុតមួយដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដីពីការដាក់កំហិតលើ កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ៊ីរ៉ង់បានបញ្ជូនសំណើសន្តិភាពថ្មីមួយទៅឱ្យសហរដ្ឋអាមេរិក
លោក ត្រាំ បានឱ្យដឹងថារូបលោកបានណែនាំឱ្យយោធាអាមេរិកបញ្ឈប់គម្រោង វាយប្រហារលើអ៊ីរ៉ង់
តែលោកបានប្រាប់យោធាអាមេរិកឱ្យត្រៀមលក្ខណៈបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុត
នៅពេលទទួលបានបទបញ្ជា ក្នុងករណីដែលកិច្ចព្រមព្រៀងមួយ មិនត្រូវបានឈានដល់។
នៅក្រោមសម្ពាធដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងបើកច្រកសមុទ្រ
Hormuz
លោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងបើកការវាយប្រហារតាមផ្លូវអាកាស
លើអ៊ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ លោក ត្រាំ
ក៏បានបង្ហាញផងដែរពីសុទិដ្ឋិនិយមជាច្រើនលើកថាជិតសម្រេចបានកិច្ចព្រមព្រៀង
បញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក
ត្រាំ ក៏បានអះអាងដែរថាមេដឹកនាំកាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម
បានស្នើឱ្យរូបលោកផ្អាក ការវាយប្រហារជាថ្មីលើអ៊ីរ៉ង់
ពីព្រោះថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងដែលជាកិច្ចព្រមព្រៀងមួយដែលសហរដ្ឋអាមេរិក
ព្រមទាំងបណ្ដាប្រទេសទាំងអស់នៅមជ្ឈិមបូព៌ា អាចទទួលយកបាន៕ (Reuters)

Post a Comment