លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ តាមប្រព័ន្ធZOOM ក្រោមអធិបតីភាព លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតាមដានគោលការណ៍ណែនាំ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា។ ក្នុងកិច្ចប្រជុំនេះដែរក៍បានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធជាច្រើនរូប ៕

















Powered by Blogger.