ត្រាំ ចេញសារព្រមានជាថ្មីឱ្យអ៊ីរ៉ង់ប្រញាប់ទទួលយកកិច្ចព្រមព្រៀងសន្តិភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ បានចេញសារព្រមានជាថ្មីទៅកាន់អ៊ីរ៉ង់ ដោយនិយាយថាតេហេរ៉ង់គួរតែប្រញាប់ទទួលយកកិច្ចព្រមព្រៀងសន្តិភាព បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខបាត់បង់អ្វីៗគ្រប់យ៉ាង។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់អ៊ីរ៉ង់ ពេលវេលាចេះតែដើរទៅមុខ
ហើយពួកគេគួរតែធ្វើសកម្មភាពឱ្យបានលឿនរហ័ស បើពុំដូច្នោះទេនឹងមិនមានអ្វីសេសសល់សម្រាប់ពួកគេឡើយ»។
សូមជម្រាបថា ទីក្រុងវ៉ាស៊ីនតោនបាន
និងកំពុងជាប់គាំងក្នុងជម្លោះជាមួយទីក្រុងតេហេរ៉ង់ ចាប់តាំងពីយោធាអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨
ខែកុម្ភៈ ហើយ ឥលូវកំពុងព្យាយាមបំបែកភាពជាប់គាំង
និងបង្កើតភាពរីកចម្រើនណាមួយឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមដែលបានធ្វើឱ្យរញ្ជួយតំបន់មជ្ឈិមបូព៌ា
និងធ្វើឱ្យតម្លៃថាមពលឡើងថ្លៃជាសកល។ សង្រ្គាមអ៊ីរ៉ង់បាននាំទៅរកការបិទខ្ទប់ច្រកសមុទ្រ
Hormuz
ជាផ្លូវទឹកដ៏សំខាន់មួយដែល
២០ភាគរយនៃការធ្វើពាណិជ្ជកម្មប្រេងត្រូវឆ្លងកាត់ និងបង្កទៅជាសង្រ្គាមរវាងអ៊ីស្រាអែល
និងក្រុមហេសបូឡានៅលីបង់៕ (AFP)

Post a Comment