ជនបរទេស៣នាក់ ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញ ពីបទស្នាក់នៅខុសច្បាប់

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖​ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងការបង្ការ បង្ក្រាប និងបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងផែនការងារអន្តោប្រវេសន៍ បានសហការចាប់បញ្ជូនជនបរទេសចំនួន ៣នាក់ (ស្រី ២នាក់) ទៅកាន់ស្នាក់ការត្រៀមបណ្តេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

​ជនបរទេសទាំង ៣នាក់នោះ រួមមាន៖ ១. ឈ្មោះ XU SHIJIE ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិចិន (គ្មានលិខិតឆ្លងដែន)។ ២. ឈ្មោះ LIANG XIN ភេទស្រី អាយុ ២៩ឆ្នាំ សញ្ជាតិចិន (គ្មានលិខិតឆ្លងដែន) និងទី៣. ឈ្មោះ LE YONE KYEIN ភេទស្រី អាយុ ៣៤ឆ្នាំ សញ្ជាតិមីយ៉ាន់ម៉ា

យ៉ាងណា​ការបញ្ជូនខ្លួននេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ពួកគេបានពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែនជាប់ខ្លួន និងហួសសុពលភាពទិដ្ឋាការ) ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕




Powered by Blogger.