ឯកឧត្តម សោម ពិសិដ្ឋ អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា
អត្ថបទ : ទ្រី ហៀន
ខេត្តកែប ÷ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាប្រវត្តិសាស្ត្រដ៏មានអត្ថន័យបំផុត ដែលរដ្ឋបាលខេត្តកែប បានរៀបចំពិធីអបអរសាទរ «ខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកែប។ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ថ្លៃថ្លា និងការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិ។
ពិធីនេះមានការចូលរួមពីប្រធានអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង, ស្នងការ ស្នងការរង និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, អាជ្ញាធរក្រុង/ស្រុក មន្ត្រីរាជការទូទាំងខេត្ត អតីតយុទ្ធជន និងនិវត្តន៍ជនជាច្រើនរូប។
សូមជម្រាបជូនថា «អតីតយុទ្ធជន» គឺជាគ្រឹះដ៏រឹងមាំនៃសន្តិភាព ដែលយើងកំពុងមាននៅថ្ងៃនេះ ដូច្នេះការចងចាំនូវគុណូបការៈ ជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប និងមិនអាចបំភ្លេចបានឡើយ៕
































Post a Comment