ឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសុវត្ថិភាពជូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

តាកែវ៖ រសៀលថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោក លោកស្រីនាយរងការិយាល័យ លោកអធិការ អធិការរងទទួលការងារសេនាធិការ,​ព្រហ្មទណ្ឌ,សន្តិសុខ,សណ្ដាប់ធ្នាប់,គ្រឿងញៀន,អត្តសញ្ញាណប័ណ្ណ ក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនលេខគោក៦០៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងមន្រ្តីពាក់ព័ន្ធជាច្រីនរូបផងដែរ៕













Powered by Blogger.