កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះរដ្ឋបាល ឃាត់ខ្លួនមនុស្ស១០នាក់ ក្នុងនោះមានម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធ ដែលសង្ស័យផ្តល់ទីតាំងលួចលាក់ឲ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ

https://police.gov.kh/?p=161476

រាជធានីភ្នំពេញ ៖ ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថា មានក្មេងប្រុសស្រីជាច្រើនគេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងចេញចូលបិទទ្វារជិតនោះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១ និង០០នាទីក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរង ខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលស្ថិតនៅទីតាំង ផ្ទះលេខ60+68 ផ្លូវ10ម៉ែត្រថ្មី បុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាក់ស្តែងទីតាំងទី១ ផ្ទះលេខ60 មានបន្ទប់ចំនួន ៣ និងទីតាំងទី២ ផ្ទះលេខ68 មានបន្ទប់ចំនួន ៤ ។

កំឡុងពេលចុះពិនិត្យរដ្ឋបាលនៅផ្ទះលេខ60 ជាន់ទី១ ឃើញមានមនុស្សប្រុសស្រីចំនួន ២នាក់ (ជាអនីតិជន) ដោយមានសង្ស័យថាម្ចាស់ទីតាំងខាងលើបានផ្តល់ទីតាំងសម្រាប់អនីតិជនរួមភេទ ដូច្នេះក្រុមការងារគណៈបញ្ជាឯកភាពខណ្ឌសែនសុខ បានឃាត់មនុស្សចំនួន ១០នាក់ ដើម្បីសួរនាំ ក្រោយពីសួរនាំរួចគណៈបញ្ជាឯកភាពខណ្ឌ ក៏បានប្រគល់មនុស្សទាំង១០នាក់ខាងលើ មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនកំពុងបន្តនីតិវិធី៕




Powered by Blogger.