អាជ្ញាធរស្រុកលំផាត់អំពាវនាវឪ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹមនៅរដូវដើមឆ្នាំនេះ ពេលដែលមានភ្លៀងធ្លាក់
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ លោក កិ សុខគា អភិបាលស្រុកលំផាត់
បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វចិញ្ចឹមគ្រប់ប្រភេទ
ជាពិសេសសំដៅទៅលើសត្វ គោ ក្របី ពេលដែលមេឃងងឹត
មានភ្លៀងធ្លាក់វាអាចបង្ករទៅជាខ្យល់ឬ រន្ទះ។
ការអំពាវនាវរបស់លោកអភិបាលស្រុក
គឺបានធ្វើឡើងក្នុងខណៈដែលលោកទទួលបានព័ត៌មាន ពីរដ្ឋបាលឃុំជ័យឧត្តមភ្លាមៗ
បន្ទាប់ពីមានសេចក្ដីរាយការណ៍រដ្ឋបាលឃុំបញ្ជាក់ប្រាប់ថា នៅរសៀលថ្ងៃទី ២៨
ខែឧសភាឆ្នាំ ២០៦ វេលាម៉ោង ១:២០នាទី ម្សិលមិញនេះ មានការកើតហេតុ ដោយរន្ទះបាញ់
គោរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិចំនួនពីរក្នុងឃុំជ័យឧត្តម គោងាប់ ចំនួន ១៩ ក្បាលក្នុងនោះ
៖
១-
ភូមិថ្មី រន្ទះបាញ់គោងាប់ចំនួន ៩ ក្បាល ដែលមានម្ចាស់ឈ្មោះ ថង ចាន់ម៉ៅ ។ ២- ភូមិ ស្រែឈូក
រន្ទះបាញ់គោងាប់ចំនួន ១០ ក្បាល លើក្រុមគ្រួសារចំនួន៤ គ្រួសារ ដែលមាន៖ ឈ្មោះ សៃអន ភេទប្រុស ងាប់គោចំនួន ៦ ក្បាល ឈ្មោះ កែវ ឧត្តម ភេទប្រុស ងាប់ចំនួន ១ ក្បាល។ ឈ្មោះ ឌឿង កៃ ប្រុស ងាប់ ចំនួន២ក្បាល និងឈ្មោះ លីម កាដាំ ងាប់ ចំនួន ១ ក្បាល។
អភិបាលស្រុកលំផាត់
ក៏បានធ្វើសេចក្ដីណែនាំបន្ថែមដល់ប្រជាពលរដ្ឋដែលចិញ្ចឹម គោ ក្របី
សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលដែលឃើញមេឃរកល់ ចង់ភ្លៀង
ត្រូវកៀងគោឲ្យចូលក្នុងទ្រុងដែលមានដំបូលស្រាប់កុំឪ្យសត្វចិញ្ចឹមរបស់ខ្លួននៅ ជ្រក
ក្រោមដើមឈើ នេះជាវិធីដែលការពារ រន្ទះបាញ់ បានមួយចំណែក៕





Post a Comment