អនុប្រធានាធិបតីអាមេរិក អះអាងថា កិច្ចចរចាជាមួយអ៊ីរ៉ង់ មានភាពរីកចម្រើនជាច្រើន
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបង្កើតភាពរីកចម្រើនយ៉ាងច្រើននៅក្នុងកិច្ចចរចារវាងប្រទេសទាំង២ ហើយថាគ្មានភាគីណាមួយចង់ឃើញសង្រ្គាមផ្ទុះឡើងវិញនោះទេ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន
កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា
«យើងគិតថាយើងបានបង្កើត ភាពរីកចម្រើនជាច្រើន។
យើងគិតថាអ៉ីរ៉ង់ចង់បានកិច្ចព្រមព្រៀង»។ លោក JD
Vance បានបន្ថែមទៀតថាលោកក៏ទើបតែបានជជែកផងដែរជាមួយលោក ដូណាល់ ត្រាំ
ដែល បានសង្កត់ធ្ងន់ថាបញ្ហាស្នូលដែលសហរដ្ឋអាមេរិកត្រូវដោះស្រាយ
នោះគឺធ្វើយ៉ាងណារារាំងអ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ។ ដ្បិតបើតាមលោក Vance
ប្រសិនបើអ៊ីរ៉ង់មាន អាវុធនុយក្លេអ៊ែរ
នោះប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា
និងនៅជុំវិញពិភពលោកនឹងចង់បានអាវុធនុយក្លេអ៊ែរដែរ។
ដោយឡែក
នៅពេលត្រូវបានសាកសួរថាតើរុស្ស៉ីអាចនឹងទទួលកាន់កាប់អ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៊ីរ៉ង់ដែរឬក៏យ៉ាងណា? លោក Vance បានឆ្លើយថាបច្ចុប្បន្ននេះមិនមែនជា
គម្រោងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ ហើយអ៊ីរ៉ង់ក៏មិនបានលើកឡើងពីបញ្ហានេះដែរ៕ (Reuters)

Post a Comment