ឧត្តមសេនីយ៍ឯក ជា ពៅ​ និង ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ដឹកនាំក្រុមប្រចាំបញ្ជាវេនទី៤ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ

រាជធានីភំ្នពេញ ៖ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ និង​ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំដឹកនាំក្រុមប្រចាំបញ្ជាវេនទី៤ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅនាយកដ្ឋានអង្គរក្ស។

ក្រុមប្រចាំបញ្ជាវេនទី៤នេះ មានការអញ្ជើញចូលរួមពី  អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អនុប្រធាននាយកដ្ឋានកណ្តាល​សន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ​ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អនុប្រធាននាយកដ្ឋានអក្សរសម្ងាត់  អនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា វេនប្រចាំបញ្ជានេះគឺជាសញ្ញាបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់៕

































Powered by Blogger.