រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ធ្វើទស្សនកិច្ចដ៏កម្រនៅកូរ៉េខាងជើង ក្នុងដំណើរទៅកាន់កូរ៉េខាងត្បូង
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ថារដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានជួបរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងព្យុងយ៉ាង ហើយបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។ ដោយមិនលម្អិត KCNA បានឱ្យដឹងថា លោក Balakrishnan និងលោកស្រី Choe ក៏បានផ្លាស់ប្តូរទស្សនគ្នាស្តីពីកិច្ចការតំបន់ និងពិភពលោកផងដែរ។
លោក Balakrishnan ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង
បន្ទាប់ពីការឈប់សំចតរបស់លោកនៅកូរ៉េខាងជើងដែលជាដំណើរដ៏កម្រមកកាន់ប្រទេសកូរ៉េទាំងពីរ
ដោយបេសកជនសិង្ហបុរី។
សូមជម្រាបថា លោក Balakrishnan
ជាសមាជិកគណៈរដ្ឋមន្ត្រីសិង្ហបុរី
នៅពេលដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកដំបូងរវាងមេដឹកនាំកូរ៉េខាងជើង
និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨៕ (Reuters)

Post a Comment