សហរដ្ឋអាមេរិកបាញ់ទម្លាក់ដ្រូន និងមីស៊ីល ព្រមទាំងកម្ទេចទូកតូចៗ ៦គ្រឿងរបស់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ឧត្តមនាវីអាមេរិក លោក Brad Cooper កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាយោធាអាមេរិកបានបាញ់ទម្លាក់មីស៊ីល និងដ្រូនជាច្រើនគ្រាប់ និងគ្រឿងដែល ត្រូវបានបាញ់តម្រង់រកនាវាចម្បាំងអាមេរិក និងកប៉ាល់ពាណិជ្ជកម្ម ព្រមទាំងបានកម្ទេចទូកតូចៗ ៦គ្រឿងរបស់តេហេរ៉ង់។
ហេតុការណ៍អរិភាពខាងលើបានកើតឡើង
ខណៈកងកម្លាំងអាមេរិកព្យាយាមសម្រួលឱ្យកប៉ាល់មួយចំនួនធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
នៅក្រោមកិច្ចប្រឹងប្រែងមួយមានឈ្មោះថា «Project Freedom» ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
លោកឧត្តមនាវី Brad Cooper ជាមេបញ្ជាការនៃទីបញ្ជាការកណ្ដាលរបស់
យោធាអាមេរិកហៅកាត់ថា CENTCOM បានប្រាប់ក្រុមអ្នកសារព័ត៌មានថាឧទ្ធម្ភាគចក្រអាមេរិក
Apache និង Seahawk បានវាយប្រហារកម្ទេចទូកតូចៗ
៦គ្រឿងរបស់អ៊ីរ៉ង់ដែលបង្ក ការគំរាមកំហែងដល់កប៉ាល់ពាណិជ្ជកម្ម។
តាមលោក Cooper យោធាអាមេរិកក៏បានបាញ់ទម្លាក់មីស៊ីល
និងដ្រូនជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ផងដែរដែលត្រូវបានបាញ់តម្រង់ទៅរកនាវាចម្បាំងអាមេរិក
និងកប៉ាល់ពាណិជ្ជកម្ម។
បើតាម CENTCOM នាវាពិឃាដប្រដាប់ដោយមីស៊ីល
២គ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ចូលទៅកាន់តំបន់ឈូងសមុទ្រជាផ្នែកមួយ នៃប្រតិបត្តិការ Project
Freedom ខណៈកប៉ាល់ដឹកទំនិញ២គ្រឿងដោតទង់ជាតិអាមេរិកបានធ្វើដំណើរចាកចេញពីច្រកសមុទ្រនេះដោយសុវតិ្ថភាព។
លោក Cooper បានបន្ថែមថា
យោធាអាមេរិកមិនបានអមដំណើរកប៉ាល់ដោយផ្ទាល់នោះទេ។ ប៉ុន្តែនឹងផ្ដល់ព័ត៌មានស្តីពីគន្លងផ្លូវធ្វើដំណើរដែលប្រសើរបំផុត
នៅក្នុងច្រកសមុទ្រ Hormuz ជាពិសេសគឺ
ការប្រើប្រាស់គន្លងផ្លូវណា ដែលមិនត្រូវបានបង្កប់គ្រាប់មីនក្រោមផ្ទៃទឹក ដោយយោធាអ៊ីរ៉ង់៕ (AFP)

Post a Comment