សម្តេចធិបតី សូមអរគុណប្រធានាធិបតីបារាំង ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមអរគុណលោកប្រធានាធិបតីបារាំង Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណង មិត្តភាពទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសការរៀបចំតម្លើងកម្រិត នៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ - Strategic Partnership» នៅពេលឆាប់ៗខាងមុខ។ នេះជាសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលដែលសម្តេច និងគណៈប្រតិភូ បានវិលមកដល់មាតុភូមិវិញនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចរង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយ ភាសាបារាំងលើកទី ២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ៕




 

Powered by Blogger.