នាវាទេសចរណ៍អន្តរជាតិខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជាង១ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ៨២២នាក់ មានដល់ទៅ ២៣ សញ្ជាតិ និងនាវិកចំនួន៤៦៧នាក់ មានដល់ទៅ ៣០សញ្ជាតិ សរុប១,២៨៩នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១យប់ ១ថ្ងៃ។

របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែល
ភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។

សូមជម្រាបថា នាវាទេសចរណ៍អន្តរជាតិ VIKING ORION នាវាសញ្ជាតិ NORWAY នាវានេះមានបណ្តោយ ២២៨,៣០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជំរៅទឹក ៦,៦៥ម៉ែត្រ មកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័ត អន្តរជាតិខេត្តព្រះសីហនុ និងចាកចេញត្រឡប់ទៅប្រទេសវៀតណាម នៅវេលាម៉ោង២០និង០០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបជូនថា គោលដៅសំខាន់ៗដែលភ្ញៀវទៅទស្សនាកម្សាន្តរួមមាន៖ វត្តលើ, វត្តក្រាម, វត្តរសមាធិផ្សារលើ, សួនឯករាជ្យ, ឆ្នេរឯករាជ្យ, ឆ្នេរអូរឈើទាល, កោះរាជបុត្រ, ទំនប់រលក និងផ្ទះអ្នកភូមិនៅផ្លូវទៅព្រែកត្របែកក្នុងខេត្តព្រះសីហនុ៕










 

Powered by Blogger.