នគរបាលខេត្តកោះកុង អនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ
https://police.gov.kh/?p=155377
ខេត្តកោះកុង ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃមានដូចខាងក្រោម៖
-បានផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសុវត្ថិភាពដល់ប្រជាពលរដ្ធ ចំនួន ៤៧លើក មានអ្នកចូលរួមចំនួន ៦៩០នាក់ ស្រី ៣០៥នាក់
និងបានធ្វើវេទិកាសាធារណៈដល់ប្រជាពលរដ្ធក្នុងឃុំ សង្កាត់បាន ចំនួន ០៩លើក មានអ្នកចូលរួម ២៤៥នាក់ ស្រី ៩៩នាក់
-បានចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ធតាមខ្នងផ្ទះបានចំនួន ៣៥លើក ដោយប្រើប្រាស់កំលាំងចំនួន ១០៦នាក់ មានប្រជាការពារចូលរួមចំនួន ០២នាក់
-បានចុះធ្វើការងារនគរបាលសហគមន៍ និងការអនុវត្តទម្រង់ទាំង៤ ដល់ប្រជាពលរដ្ធក្នុងមូលដ្ឋានបានចំនួន ០០លើក មានអ្នកពាក់ព័ន្ធ ០០នាក់ ស្រី០០នាក់
-និងបានផ្តល់សេវាអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋចំនួន ៤៨នាក់ ផ្តល់សៀវភៅស្នាក់នៅ(ក២)ចំនួន ០៤ក្បាល និងធ្វើសៀវភៅគ្រួសារ(ក៤)ចំនួន ០២ក្បាល
ក្នុងនោះផងដែរកម្លាំងនគរបាលបានជួយសម្រួលសណ្ដាប់ធ្នាប់និងចរាចរណ៍ជូនដល់ប្រជាពលរដ្ធ និងសិស្សានុសិស្សចំនួន០៣ លើកផងដែរ ។






Post a Comment