សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ថ្ងៃខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះបានអបអរសាទរ ថ្ងៃខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦)។
សូមជម្រាបថា កម្ពុជា
ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩
ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន
គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានសមាជិក១១ រួមមានថៃ
ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ កម្ពុជា
និងទីម័រឡេស្តេ ។
អាស៊ាន ជាអង្គការតំបន់
ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើ សមាហរណកម្ម
ក្នុងចំណោមសមាជិកទាំងអស់ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។
គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម
និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់
និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិក ដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី៕


Post a Comment