មេដឹកនាំ EU ថាសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្តល់ផលចំណេញឱ្យរុស្ស៉ី
ព្រុចសែល៖ កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) លោក Antonio Costa បានលើកឡើងថា សង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងតែផ្តល់ផលចំណេញដល់រុស្ស៉ី ស្របពេលដែលតម្លៃថាមពលហក់ឡើងខ្ពស់ ហើយការចាប់អារម្មណ៍ចំពោះសង្រ្គាមនៅអ៊ុយក្រែន មានការថយចុះ។
ក្នុងសុន្ទរកថាថ្លែងទៅកាន់បណ្តាឯកអគ្គរដ្ឋទូត-រាជទូត
EU
នៅទីក្រុងព្រុចសែល លោក Costa បានបង្ហាញការយល់ឃើញដូច្នេះថា «មកទល់ឥឡូវ មានអ្នកឈ្នះតែម្នាក់ក្នុងសង្រ្គាមនេះ គឺរុស្ស៉ី។
រុស្ស៉ីទទួលបានធនធានហិរញ្ញវត្ថុថ្មី ដើម្បីយកទៅទ្រទ្រង់សង្រ្គាមនៅអ៊ុយក្រែន
ខណៈដែលតម្លៃថាមពលកើនឡើង។ រុស្ស៉ីទទួលបានផលចំណេញ ពីការបង្វែរសមត្ថភាពយោធា
ដែលអាចបញ្ជូនទៅគាំទ្រអ៊ុយក្រែន ហើយមិនតែប៉ុណ្ណោះ
រុស្ស៉ីទទួលបានប្រយោជន៍ពីការថយចុះចំណាប់អារម្មណ៍ ចំពោះសមរភូមិនៅអ៊ុយក្រែន
ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា នាពេលនេះកំពុងក្លាយជាចំណុចផ្តោត»។
ជាចុងក្រោយ លោក Costa
បានសង្កត់ធ្ងន់ពីភាពចាំបាច់ឱ្យ EU ត្រូវការពារសណ្តាប់ធ្នាប់ពិភពលោកផ្នែកលើច្បាប់អន្តរជាតិ
ដែលកំពុងរងការគំរាមកំហែង ហើយទទូចឱ្យភាគីទាំងអស់ក្នុងជម្លោះនៅមជ្ឈិមបូព៌ា
ត្រឡប់ទៅរកតុចរចាសាជាថ្មី៕ (Reuters)

Post a Comment