អ៊ីស្រាអែល ចាប់ផ្ដើមវាយប្រហារលើក្រុមហេសបូឡា នៅទូទាំងលីបង់
ហ្ស៊េរុយសាឡិម៖ យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនបានចាប់ផ្ដើមបើកការវាយប្រហារលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ នៅទូទាំងប្រទេសលីបង់។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់
ការវាយប្រហាររបស់អ៊ីស្រាអែលបានកើតឡើង
បន្ទាប់ពីក្រុមហេសបូឡាបានអះអាងថាខ្លួនបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុក្កែត
និងដ្រូនលើអ៊ីស្រាអែលជាការសងសឹក ទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali
Khamenei។
ប្រព័ន្ធផ្សព្វផ្សាយលីបង់ National
News Agency បានរាយការណ៍ដូច្នេះថា «ជាយទីក្រុងបេរូតត្រូវបានកំណត់គោលដៅដោយការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់
របស់អ៊ីស្រាអែល»។ អ្នកសារព័ត៌មាន AFP វិញ
ក៏បានរាយការណ៍ពីស្នូរផ្ទុះខ្លាំងជាច្រើនទីតាំងផងដែរក្នុងទីក្រុងបេរូត។
តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ នៅឡើយទេ៕ (Reuters)

Post a Comment