គុយបា ស្ថិតក្រោមការដាច់ភ្លើងស្ទើរទូទាំងប្រទេស ចំពោះមុខការបិទខ្ទប់លំហូរប្រេងដោយអាមេរិក
ឡាហាវ៉ាន៖ យោងតាមអគ្គិសនីរដ្ឋគុយបា ការដាច់ចរន្តអគ្គិសនី បានវាយប្រហារភាគច្រើននៃប្រទេស រួមទាំងរដ្ឋធានីឡាហាវ៉ាន ខណៈដែលរដ្ឋាភិបាល ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីរដ្ឋបាលលោក ត្រាំ ដែលបានរារាំងលំហូរប្រេងចូលគុយបា។
Union Electrica UNE បានលើកឡើងថា
ការដាច់ចរន្តអគ្គិសនី បណ្តាលមកពីការដាច់ចរន្តអគ្គិសនី នៅរោងចក្រកម្តៅ Antonio
Guiteras ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងឡាហាវ៉ាន
ជាហេតុនាំឱ្យចរន្តអគ្គិសនីពីចុងភាគខាងលិចទីក្រុង Pinar del Rio ដល់ខេត្ត Camaguey ភាគកណ្តាលភាគខាងកើត
គ្មានអគ្គិសនីប្រើប្រាស់។
មន្ត្រីអគ្គិសនីម្នាក់ប្រាប់ទូរទស្សន៍រដ្ឋថា
មានការដាច់ចរន្តអគ្គិសនី នៅខេត្ត Las Tunas ភាគខាងកើត
ខណៈស្ថានីយរងនៅទីនោះ ដំណើរការខុសប្រក្រតី។ ដោយដកស្រង់សម្តី លោក Roman
Perez នាយកបច្ចេកទេសរោងចក្រ កាសែតក្នុងស្រុក Giron រាយការណ៍ថា ការជួសជុលស្ថានីយផលិត Guiteras អាចចំណាយពេល
៣ទៅ ៤ថ្ងៃ។
សូមជម្រាបថា គុយបា
ជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ
សូម្បីតែមុនពេលដែលអាមេរិក រារាំងការដឹកជញ្ជូនប្រេង ជាពិសេសពីអ្នកផ្គត់ផ្គង់កំពូលគឺវ៉េណេស៊ុយអេឡា
ក្រោយការចាប់ខ្លួនមេដឹកនាំ លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏ដោយ៕ (Reuters)

Post a Comment