អ៊ីរ៉ង់ គំរាមវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីស្រាអែល ប្រសិនបើមានការព្យាយាមផ្លាស់ប្ដូររបបដឹកនាំ

តេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីយោធាអ៊ីរ៉ង់ម្នាក់បាននិយាយថា អ៊ីរ៉ង់នឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែរ Dimona របស់អ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល និងសហរដ្ឋអាមេរិកព្យាយាមផ្លាស់ប្ដូររបបដឹកនាំតេហេរ៉ង់។

កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាគោលដៅនៃសង្រ្គាម នោះគឺបង្កើតលក្ខខណ្ឌមួយចំនួនដើម្បីអាចឱ្យប្រជាជនអ៊ីរ៉ង់ផ្ដួលរំលំ និងផ្លាស់ប្ដូររបបដឹកនាំអ៊ីរ៉ង់។

កាសែតអ៊ីស្រាអែល The Jerusalem Post ក៏បានរាយការណ៍ដែរថាខណៈមនុស្សមួយចំនួននិយាយថាលោក ត្រាំ ប្រហែលជានឹងអះអាងពីជ័យជម្នះ ហើយបិទបញ្ចប់សង្រ្គាមនៅប៉ុន្មានថ្ងៃខាងមុខ ក្រុមមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានអះអាងថាសហរដ្ឋអាមេរិកនឹងបន្តប្រយុទ្ធ រហូតទាល់តែមានការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់៕



 

Powered by Blogger.