អ៊ីរ៉ង់ ប្រើមីស៊ីលស៊េរីទំនើប វាយប្រហារលើគោលដៅអ៊ីស្រាអែល និងអាមេរិក
តេហេរ៉ង់៖ អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់មីស៊ីលផ្លោងទំនើបបំផុតមួយរបស់ខ្លួន ឈ្មោះ Sejjil ដោយកំណត់គោលដៅលើទីតាំងពាក់ព័ន្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលនេះជាលើកដំបូងគិតចាប់តាំងពីសង្គ្រាមផ្ទុះឡើង។
Sejjil គឺជាមីស៊ីលផ្លោងដំណើរការដោយឥន្ធនៈរឹង
និងអាចបាញ់ចេញបានពីរដំណាក់ ជាមួយកម្លាំងរុញច្រានខ្លាំង។ បច្ចេកវិទ្យាឥន្ធនៈរឹង
អនុញ្ញាតឱ្យមីស៊ីលបាញ់ចេញបានលឿនជាង បើប្រៀបធៀបជាមួយប្រព័ន្ធឥន្ធនៈរាវ ហើយប្រើពេលតិចសម្រាប់រៀបចំ
និងធ្វើឱ្យសត្រូវពិបាករកឃើញ ឬស្ទាក់បំផ្លាញមុនពេលបាញ់បង្ហោះ។
Sejjil គឺជាមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម
(MRBM) ផលិតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់
ជាមួយនិងចម្ងាយប៉ាន់ស្មានប្រហែល ២ ០០០គីឡូម៉ែត្រ វាមានសមត្ថភាពវាយប្រហារគោលដៅនៅទូទាំងមជ្ឈិមបូព៌ា
រួមទាំងអ៊ីស្រាអែល ក៏ដូចជាផ្នែកខ្លះនៃអឺរ៉ុប និងអាស៊ីផងដែរ៕

Post a Comment