កូរ៉េខាងជើង ថ្កោលទោសការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ជាទង្វើឈ្លានពានខុសច្បាប់
សេអ៊ូល៖ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាទង្វើឈ្លានពានខុសច្បាប់ និងរំលោភបំពានលើអធិបតេយ្យជាតិរបស់អ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង
តាមរយៈការដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានបរិហារដែរថាការវាយប្រហារលើអ៉ីរ៉ង់ជាលទ្ធផលមិនអាចចៀសបាន
ដោយសារតែអនុត្តរភាព និងធម្មជាតិជាជនពាលរបស់សហរដ្ឋអាមេរិក។
បើតាមអ្នកនាំពាក្យរូបនេះ
សង្រ្គាមឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាទង្វើមិនអាចទទួលយកបាន
មិនថានៅក្រោមកាលៈទេសៈណានោះទេ។ ចំណែក ប្រទេសក្នុងតំបន់ទាំងអស់
និងបណ្ដាប្រទេសដទៃទៀតដែលមានផលប្រយោជន៍រួមគួរតែទទួលខុសត្រូវលើការស្ដារឡើងវិញនូវសន្តិភាព
និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា។
សូមជម្រាបថា យោធាអ៊ីស្រាអែលបានឱ្យដឹងកាលពីថ្ងៃទី១
ខែមីនា
ថាខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំចំកណ្ដាលបេះដូងនៃទីក្រុងតេហេរ៉ង់
បន្ទាប់ពីកងទ័ពអាកាស
របស់ខ្លួនបានដឹកនាំការវាយប្រហាររួមគ្នាជាមួយសហរដ្ឋអាមេរិកដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់
លោក Ayatollah
Ali Khamenei ដែលកំពុងបង្កឱ្យមានការភ័យខ្លាចពីហានិភ័យអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕ (Reuters)

Post a Comment