ត្រាំ ព្យាករថាសង្រ្គាមជាមួយអ៊ីរ៉ង់ អាចនឹងចាយពេល៤សប្ដាហ៍

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានព្យាករថា ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹង ចាយពេល ៤សប្ដាហ៍ បើទោះជាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ក៏ដោយ។

លោក ត្រាំ ធ្វើការព្យាករបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស Daily Mail។ លោក ត្រាំ បានលើកឡើងដូច្នេះថា «វាជាដំណើរការមានរយៈពេល៤សប្ដាហ៍។ យើងគិតថាវានឹងមានរយៈពេល៤សប្ដាហ៍»។ លោកបន្ថែមទៀតថា អ៊ីរ៉ង់ជាប្រទេសធំមួយ ដូច្នេះវានឹងចំណាយពេល៤សប្ដាហ៍ ឬអាចតិចជាងនេះ៕ (AFP)



 

Powered by Blogger.