អ៊ីរ៉ង់គំរាមមិនឱ្យប្រេងសូម្បីមួយតំណក់ដឹកចេញពីមជ្ឈិមបូព៌ា បើការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលនៅតែបន្ត

តេហេរ៉ង់៖ នាថ្ងៃអង្គារ ទី១០ ខែមីនា កងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) នៃប្រទេសអ៊ីរ៉ង់ បានព្រមានថា ពួកគេនឹងមិនអនុញ្ញាតឱ្យប្រេងសូម្បីតែមួយតំណក់ អាចត្រូវដឹកជញ្ជូនចេញពីតំបន់មជ្ឈិមបូព៌ាឡើយ ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល នៅតែបន្ត។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតដាច់ខាតឱ្យប្រេងចាកចេញពីមជ្ឈិមបូព៌ា ប្រសិនអាមេរិកនិងអ៊ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ពួកគេ ហើយ IRGC បានបន្ថែមថា អ៊ីរ៉ង់គឺជាអ្នកដែលនឹងកំណត់ពីទីបញ្ចប់នៃសង្រ្គាម។

សូមជម្រាបថា ច្រកសមុទ្រ Hormuz ជាទីដែលប្រេងឆៅប្រមាណជា២០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ជាប្រចាំ បានជាប់គាំងចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕ (Reuters)





 

Powered by Blogger.