គណបក្សរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ឈ្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិ
តូក្យូ៖ គណបក្សរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ដោយឈ្នះ អាសនៈភាគច្រើនលើសលុបនៅក្នុងសភាជាន់ទាប ឬរដ្ឋសភានៃប្រទេសជប៉ុន។
តាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK
គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី Takaichi
បានឈ្នះអាសនៈ៣១៦ ក្នុងចំណោមអាសនៈ រដ្ឋសភា សរុប៤៦៥ ពោលគឺលើស
២៣៣អាសនៈដែលត្រូវការជាចាំបាច់ដើម្បីសំឡេងភាគច្រើន។ ជាមួយឈ្នះអាសនៈ ៣១៦ បូករួមទាំងអាសនៈចំនួន៣៦របស់
គណបក្សនុវានុវត្តន៍ជប៉ុន ឬ Ishin ជាដៃគូក្នុងក្រុមចម្រុះរបស់
LDP ពេលនេះគណបក្សរបស់លោកស្រី Takaichi មានសំឡេងភាគច្រើនលើសលុបដល់ទៅ៣៥២អាសនៈ
ដែលនេះនឹងផ្ដល់ភាគងាយស្រួលដល់លោកស្រី ក្នុងការអនុម័តច្បាប់
និងជំរុញរបៀបវារៈនយោបាយរបស់លោកស្រី។
សូមជម្រាបថា ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្ស
LDP
ក៏នឹងជួយជំរុញល្បឿនផងដែរផែនការរបស់លោកស្រី Takaichi ដើម្បីបង្កើនកញ្ចប់ថវិកាយោធា ជាគោលដៅមួយដែល អាចនឹងធ្វើឱ្យចិនខឹងសម្បារ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយថាលោកចង់ឱ្យជំរុញទៅមុខនូវគោលនយោបាយពង្រឹងវិស័យការពារជប៉ុនផង
ខណៈបន្តកិច្ចសន្ទនាជាមួយចិនផង៕ (Reuters)

Post a Comment