វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG ត្រូវបានចាក់ផ្សាយនៅក្រៅប្រទេស

បរទេស៖ ពេលថ្មីៗនេះ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់នៅក្រៅប្រទេស។

នៅល្ងាចថ្ងៃទី ៤ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ស្ថានទូតចិនប្រចាំនៅអ៊ីស្រាអែលបានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦។  ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានអ៊ីស្រាអែល  ជនជាតិចិននិងអាណិកជនចិននៅអ៊ីស្រាអែល អង្គភាពចិន និងតំណាងនិស្សិតចិនដែលបន្តការសិក្សានៅអ៊ីស្រាអែលសរុបជាង ៣០០ រូបបានជួបជុំគ្នាដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMG ត្រូវបានចាក់ផ្សាយដោយនាំមកនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបរិយាកាសពិធីបុណ្យដ៏រីករាយពីប្រទេសចិនដល់ជនជាតិចិននិងអាណិកជនចិននៅអ៊ីស្រាអែល។

ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកុម្ភៈ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបានរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ ដោយក្តីរីករាយ នៅរោងមហោស្រពជាតិក្នុងទីក្រុងយ៉ាងហ្គោន។ មនុស្សជាង ២០០០ នាក់បានចូលរួម បូករួមទាំងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា អង្គទូតរបស់ប្រទេសជាច្រើនប្រចាំនៅមីយ៉ាន់ម៉ា  ជនជាតិចិននិងអាណិកជនចិននៅក្រៅប្រទេស អង្គភាពចិន និស្សិតបន្តការសិក្សា និងមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានមីយ៉ាន់ម៉ា។  វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMG ត្រូវបានចាក់ផ្សាយនៅក្នុងព្រឹត្តិការណ៍នេះ។ បន្ទាប់ពីការអភិវឌ្ឍអស់រយ:ពេលជាច្រើនឆ្នាំ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMG បានក្លាយជានិមិត្តសញ្ញាវប្បធម៌នៃការអភិវឌ្ឍទំនើបកម្មតាមបែបផែនចិន។

លើសពីនេះ ព្រឹត្តិការណ៍ពិសេសនៅសហភាពអាហ្វ្រិកដើម្បីត្រៀមស្វាគមន៍កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG ត្រូវបានប្រារព្ធឡើងនៅទីក្រុង Addis Ababa៕







Powered by Blogger.