គណៈកម្មការអឺរ៉ុបស្នើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ផ្តោតលើថាមពលនិងពាណិជ្ជកម្ម
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ដឺ ល្ងៃអេន (Ursula von der Leyen) បានប្រកាសនៅថ្ងៃសុក្រនេះថា គណៈកម្មការបានស្នើនូវកញ្ចប់ទណ្ឌកម្មថ្មីមួយទៀតប្រឆាំងនឹងរុស្ស៊ី ដែលកំណត់គោលដៅលើវិស័យថាមពល សេវាកម្មហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។
លោកស្រីបានបញ្ជាក់ថា
ទណ្ឌកម្មថ្មីនេះនឹងរួមបញ្ចូលការហាមឃាត់ទាំងស្រុងនូវសេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រសម្រាប់ប្រេងឆៅរបស់រុស្ស៊ី។
លើសពីនេះ វាក៏នឹងបង្កើតការហាមឃាត់ការនាំចូលថ្មីលើលោហៈ សារធាតុគីមី
និងរ៉ែសំខាន់ៗដែលមិនទាន់ស្ថិតក្រោមទណ្ឌកម្មនៅឡើយ៕

Post a Comment