ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាំយកអំណោយជាម៉ូតូ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជូនវរៈកងទ័ពជួរមុខ ទិសឧត្តរមានជ័យ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលឈរជើងនៅទិសឧត្តរមានជ័យ ព្រមទាំងនាំយកអំណោយជាម៉ូតូ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ជូនដល់វីរៈកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ ជូនដល់កងពលធំអន្តរាគមន៍លេខ២ កងពលតូចអន្តរាគមន៍លេខ៤។
ទំាំងនេះជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត
ព្រមទាំងបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។
អំណោយសប្បុរសធ៌មរបស់
បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។
នៅក្នុងដំណើរចុះសួរសុខទុក្ខ
និងចែកអំណោយជូនកងទ័ពនៅជួរមុខខាងលើនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោក គឹម
រ័ត្នណារិន ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក លីវ ស្រេង
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ, ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ឯក កែវ
ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌
របស់សប្បុរស ជនជាតិ និងអន្តរជាតិទាំងអស់
ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់
ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ៕





Post a Comment