ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ៧៨គីឡូម៉ែត្រ នៅថ្ងៃទី៨មីនា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ វេលាម៉ោង៥៖០០នាទីព្រឹក ឆ្ពោះទៅទីរួមខេត្តតាកែវ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ
ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ក្នុងគោលបំណងអបអរទិវានារីអន្តរជាតិ ៨មីនា ជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ប្រាសាទភ្នំជីសូរ្យ
និងបង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សា
ដល់សិស្សានុសិស្សខ្វះខាត។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា
មហាជនដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ
សូមអញ្ជើញចុះឈ្មោះឱ្យបានទាន់ពេលវេលាតាមរយៈ QR Code ខាងក្រោម
ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦៕




Post a Comment