សម្តេចតេជោ ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលការផ្អាកកីឡាករ២រូប មិនឲ្យចូលរួមការប្រកួត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភានៃកម្ពុជា បានទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងការផ្អាកកីឡាករប្រដាល់គុនខ្មែរពីររូបមិនឱ្យចូលរួមការប្រកួតរយៈពេល៦ខែ។
សម្តេច បានបញ្ជាក់ថា ការចេញសេចក្តីជូនដំណឹងនេះ
អាចទាក់ទងជាមួយកិត្តិយសជាតិផង
និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។
ការទទូចខាងលើ
បានធ្វើឡើងក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូប
មិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។
តាមសម្តេចតេជោ
បានបញ្ជាក់ថាការដោះស្រាយផ្សេងទៀតរង់ចាំឲ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិល
ចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា៕


Post a Comment