ខែដំបូងឆ្នាំ២០២៦ កម្ពុជាអនុម័តគម្រោង វិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុប ៧៥២លានដុល្លារ បង្កើតការងារ ២.៦ម៉ឺនកន្លែង
ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា គម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងខែមករា ឆ្នាំ២០២៦
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច
ចុះបញ្ជីគម្រោងវិនិយោគសរុប ចំនួន៤៣គម្រោង
ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារ
បានប្រមាណ២៦ពាន់កន្លែង»។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំង
ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង
វិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។
ក្នុងខែមករា ឆ្នាំ២០២៦នេះ
ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន
វិនិយោគមានការកើនឡើងប្រមាណ ៣.៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ០.៤៥% ធៀបនឹងរយៈពេល
ដូចគ្នាក្នុងឆ្នាំ២០២៥។
យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា
ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោង វិនិយោគធំៗមួយចំនួនដូចជា
គម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេស ចំនួន៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ
២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត
អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ
២០០លានដុល្លារ អាម៉េរិក៕




Post a Comment