កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
ដោយ : ជឹម ទូច
ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះត្រូវបានក្រុមការងារបច្ចេកទេស នៃមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និនិងវិនិយោគសាលាខេត្តរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្ត A ក្រោមអធិបតីភាពលោក មួង ប៉ាង អភិបាលរងខេត្ត និងលោកស្រី ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត។ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នំារំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់នាពេលនេះ លោក មួង ប៉ាង បានស្នើឱ្យតំណាងទីទីចាត់ការ មន្ទីរ អង្គភាពជំនាញអាជ្ញាធរ
ក្រុង ស្រុក ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងភាគីអ្នកពាក់ព័ន្ធនានា ត្រូវធ្វើការវិភាគទៅលើឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច និងពិន្ទុវិស័យ ការជ្រើសរើសគម្រោងសកម្មភាពអាទិភាពនានា ទាំងរូបវន្ត អរូបវន្ត ការកំណត់គម្រោងសេវាសង្គមជាដើម ដើម្បីធ្វើជាធាតុចូល សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នំារំកិលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុកនិងឃុំ សង្កាត់។ ដូច្នេះភាគីអ្នកពាក់ព័ន្ធទំាងអស់ ត្រូវពិនិត្យទៅលើសូចនាករនានាដែលមានបញ្ហាប្រឈមខ្ពស់ ត្រូវយកមកដោះស្រាយក្នុងឆ្នំាទី១ និងតាមលំដាប់លំដោយនៅក្នុងកម្មវិធីវិនិយោគបីឆ្នំារំកិលរបស់រដ្ឋបាលខេត្ត ក្រុងស្រុកនិងឃុំ សង្កាត់ហើយត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញនូវគម្រោងសកម្មភាពនានាជារៀងរាល់ឆ្នាំ។
លោកអភិបាលរងខេត្ត បានកោតសរសើរចំពោះក្រុមការងារបច្ចេកទេស នៃ មន្ទីរផែនការខេត្តនិងទីចាត់ការផែនការ និងវិនិយោគ ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំឱ្យមានកិច្ចប្រជុំនេះឡើងពី ព្រោះឯកសារ ទំាងនេះមានការកែសម្រួលបន្ថែមនូវក្នុង ជំហានទី១ អំពីការងារបច្ចេកទេសថ្មីហើយ ភាពស្មុកស្មាញ និងសាំញំាផងដែរ ៕













Post a Comment