អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្រ្តីម្នាក់រស់នៅកោះរ៉ុង ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍របួសក្បាលធ្ងន់ធ្ងរ

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ នៅយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនស្រ្តីម្នាក់រស់នៅកោះរ៉ុងយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ម៉ូតូបើកបុកបណ្តាលឲ្យបោកក្បាលធ្ងន់ធ្ងរ។ 

ស្រ្តីខាងលើមានអាយុ៥៨ឆ្នាំ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕














Powered by Blogger.